ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា បានធ្វើបាតុកម្មបន្ថែមទៀតកាលពីថ្ងៃសុក្រ បន្ទាប់ពីសឹកយោធាត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់មនុស្ស ៩ នាក់នៅថ្ងៃមុន ហើយខណៈដែលធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសនេះអាចធ្លាក់ចុះ ១០ ភាគរយ នៅឆ្នាំនេះដោយសារតែភាពចលាចល។
យ៉ាងណាម៉ិញ ក្នុងគោលបំណងដើម្បីបង្កើនសម្ពាធលើរបបយោធាលើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ សហរដ្ឋអាមេរិកនិងអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដ៏ធំមួយដែលគ្រប់គ្រងដោយយោធា ដោយក្រុងវ៉ាស៊ីនតោនបានហៅថា ជាការឆ្លើយតបចំពោះ “ការបង្ក្រាបដ៏ឃោរឃៅ” របស់យោធា។
ស្របពេលជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រ ធនាគារពិភពលោក បានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ដែកធ្លាក់ចុះ ១០% ក្នុងឆ្នាំ ២០២១ ពីកំណើនដែលបានរំពឹងទុកកាលពីលើកមុន។ មូលហេតុបំរែបំរួលនៃការធ្លាក់ចុះនោះដោយសារ មីយ៉ាន់ម៉ាបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការតវ៉ា កូដកម្មរបស់កម្មករ បាតុកម្មនិងសកម្មភាពយោធាដទៃផ្សេងទៀត ហើយការបន្តរំខានដល់សេវាកម្មសាធារណៈសំខាន់ៗ បន្ថែមលើសេវាកម្មធនាគារ ភ័ស្តុភារ និងអ៊ីនធឺណែត ។
គួររំលឹកថា យ៉ាងហោចណាស់មានមនុស្ស ៣២០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបជាបន្តបន្ទាប់ នេះបើយោងតាមតួលេខដែលចងក្រងដោយក្រុមសកម្មជនអ្នកទោសនយោបាយ (AAPP) ។