កងរាជអាវុធហត្ថ ស្រុកឆ្លូង-ស្រុកចិត្តបុរី ចុះបង្ក្រាបករណីជួញដូរសារធាតុញៀន នៅចំណុចស្ពានព្រែកតាថឹង ឃុំបុសលាវ
ក្រចេះ ៖ ថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ ចំនួន៧នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការស្រុកឆ្លូង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្តបុរី ចំនួន៣នាក់ ចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុចស្ពានព្រែកតាថឹង ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្តបុរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូខេត្តក្រចេះ។
សូមជម្រាបថា ជាលទ្ធផល ឃាត់ជនសង្ស័យចំនួន២នាក់ រួមមាន ៖ ទី១-ឈ្មោះ អន កវី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រែកតាថឹង ឃុំបុលាវ ស្រុកចិត្តបុរី និងទី២-ឈ្មោះ វាន សុវ៉ាន់ ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិព្រែកតាថឹង ឃុំបុលាវ ស្រុកចិត្តបុរី។
ដោយឡែក វត្ថុតាងចាប់យក រួមមាន៖ ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)សង្ស័យជាសារធាតុញៀនចំនួន៧ កញ្ចប់ ធំ១កញ្ចប់ តូច៦កញ្ចប់ ហេីយទូរស័ព្ទចំនួន២គ្រឿង ម៉ាក Nokai ពណ៌ស្វាយ និងម៉ាក Nokai ពណ៌ក្រហម។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង កំពុងបន្តតាមនិតិវិធីច្បាប់៕