យោងតាមហ្វេកប៊ុកផេករបស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏ បានប្រើប្រាស់វិធានការជំនាញ ឃាត់ខ្លួនជនសង្ស័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ។
តាមប្រភពពត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃ ខែ ខាងលើវេលាម៉ោងប្រមាណ ១៥ និង ៣០នាទី ចំណុចលើផ្លូវលំភូមិឈូកខ្សាច់ ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគប់កញ្ចក់រថយន្ត បង្ករឡើងដោយជនសង្ស័យចំនួន ០២នាក់:
១.ឈ្មោះ ផុន ភុំ ភេទប្រុស អាយុ២០ ឆ្នាំនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។
២.ឈ្មោះ ឈឿន ហាង ភេទប្រុស អាយុ ១៩ ឆ្នាំនៅភូមិដូនតុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ និងម៉ូតូ០១គ្រឿងម៉ាកC125ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1X- 5709 ។
ចំណែករថយន្តខូចខាត ម៉ាក ហ៊ីយ៉ាន់ដា ពាក់ស្លាកលេខភ្នំពេញ 3E-9512 ដឹកគ្រឿងចក្រ បើកបរដោយឈ្មោះ វ៉ាត សុវណ្ណ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិស្រង់ ឃុំ ស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខូចខាតឆ្កូតកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង។ឡេវីឡឺ(គៀដី)ម៉ាកLG បើកបរដោយឈ្មោះ កែវ រ៉ាភី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបល្ល័ង្ក ឃុំគោកឬស្សី ស្រុកបាគង ខេត្តសៀមរាប។
ហេតុការណ៍: មុនពេលកើតហេតុជនរងគ្រោះ កែវ រ៉ាភី បើក(លីវលឺ)កៀដីធ្វើផ្លូវនៅចំណុចកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណ បើករថយន្តដឹកគ្រឿងចក្រ ចូលមកកន្លែងកើតហេតុ លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូ ០១គ្រឿងម៉ាក់C125 ពណ៌ស មកពីក្រោយហើយបើកម៉ូតូវ៉ា រថយន្ត រួចបានគប់កញ្ចក់រថយន្ត(គប់នឹងកំប៉ុងស្រាបៀរមានទឹកពេញ) បណ្ដាលអោយឆ្កូតកញ្ចក់ខាងមុខ ផ្នែកខាងឆ្វេង បន្ទាប់មកជនសង្ស័យទាំង ០២នាក់ ជិះម៉ូតូ ទៅធាក់កង់ឡេវីវឡឺ ដែលកំពុងបើកគៀដីតាមផ្លូវ រួចជិះម៉ូតូគេចខ្លួនបាត់ ក្រោយកើតហេតុសមត្ថកិច្ច បានចេញអន្តរាគមន៍ និងប្រើប្រាស់វិធានការជំនាញ នាថ្ងៃខែដដែលវេលាម៉ោង ១៧ និង ២០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ ខាងលើ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕