បើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ឺង ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០  ឈ្មោះ អ៊ឺម រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមកឌុបជនរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ចេញទៅទិសខាងកើតបាត់ទៅ។ លុះមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះតែម្តង ។

បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារួចហើយ នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០ វេលាម៉ោង៧:៥០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះបង្រ្កាបករណីខាងលើដោយឃាត់ខ្លួនបានជនសង្ស័យឈ្មោះឈ្មោះ អ៊ឺម រ័ត្ន ហៅឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោម និងបង្ខំនារីរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ស្រុកបាភ្នំ ខេត្តព្រៃវែងដើម្បីរួមភេទ ប៉ុន្តែនារីរងគ្រោះមិនព្រម ទើបខ្លួនសម្រេចចិត្តវាយ និងចាប់ជ្រមុជទឹកសម្លាប់បំបិទមាត់ប្រាកដមែន ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារដែលដកហូតបាន ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ