យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ឈ្មោះ អ៊ីម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ីម សុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖

១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍

២- អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ីម សុភី

៣- ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៊ីម សុភី

៤- អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ីម សុភី គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ