ភ្នំពេញ៖ មុននេះបន្តិច មានការភ្ញាក់ផ្អើលនៅម្តុំផ្សារទំនើបរតនាផ្លាហ្យា ដោយសារមានការបិទទីតាំងបរិវេណជុំវិញផ្សារ និងមានការពិនិត្យយកសំណាកអ្នកជុំវិញផ្សារនោះផងដែរ។

ការចុះទៅប្រមូលសំណាកមនុស្សនៅទីនោះ ពីព្រោះកាលពីវេលាម៉ោងប្រមាណ ៨ ជិត ៩យប់ថ្ងៃទី ៣ មីនា ២០២១ បានរកឃើញអ្នកជំងឺកូវីដ ១៩ ជាជនជាតិចិន ២ នាក់ បានមកព្យាបាលនៅចំណុចបន្ទប់ពិគ្រោះ និង ព្យាបាលជំងឺទូទៅ នៅឱសថស្ថានរងក ជីនប៉ោឆេង ហើយក៏ធ្វើតេស្តរកឃើញករណីវិជ្ជមាន និងត្រូវបានខាងមន្ទីរពេទ្យយកទៅព្យាបាល ។

ហេតុដូច្នេះហើយទើប តំបន់ជុំវិញនោះក៏ត្រូវបានហាមឃាត់ លុះមកដល់ថ្ងៃទី ៤ មីនា ២០២១ នេះ ទើបសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីសុខាភិបាលបានសហការគ្នាចុះប្រមូលជនជាតិចិនប្រមាណ ១០០នាក់ នៅជុំវិញនោះ ដើម្បីយកសំណាកទៅពិនិត្យ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ