(ញូដេលី)៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៤.០៩២ នាក់ក្នុងរយៈពេល ២៤ ម៉ោង កន្លងមកដែលចំនួនអ្នកស្លាប់សរុបដល់ ២៤២.៣៦២ នាក់ ករណីឆ្លងថ្មីបានកើនឡើងចំនួន ៤០៣.៧៣៨ នាក់ ។ នេះបើយោងតាមការចុះផ្សាយដោយ CNA

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,២៩៦,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤២,៣៦២នាក់ និងជាសះស្បើយឡើងវិញជាង ១៨លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧៤លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

ដោយឡែករដ្ឋ កាណាតាកា (Karnataka) ដែលស្ថិតនៅជាប់គ្នា និងមានប្រជាជនរស់នៅ ៧០លាននាក់ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរផងដែរ ដែលនឹងអូសបន្លាយដល់ថ្ងៃទី២៤ ខែឧសភា៕

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 រដ្ឋ តាមិលណាឌូ (Tamil Nadu) របស់ឥណ្ឌាដែលមានប្រជាជនរស់នៅជាង ៧៨លាននាក់ បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ចំពោះមុខករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុក។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ