ក្រុមសិទិ្ធមនុស្សប្រមាណ ២០០ នាក់ ជំរុញអោយមានការដាក់ទណ្ឌកម្មសព្វាវុធ របស់អង្គការសហប្រជាជាតិទៅលើប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ក្រុមអង្គការសង្គមស៊ីវិលជាង ២០០ នាក់ រួមទាំងក្រុមឃ្លាំមើលសិទ្ធិមនុស្សនិងអង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ឲ្យដាក់ទណ្ឌកម្មសព្វាវុធលើប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយការពារជនស៊ីវិលដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាដោយសន្តិវិធី។
ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅថ្ងៃទី ១ ខែកុម្ភៈ និងបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ប្រទេសមីយ៉ាន់ម៉ាបានឃើញការតវ៉ាជារៀងរាល់ថ្ងៃ និងការកើនឡើងនូវអំពើហឹង្សាជាមួយកងកម្លាំងសន្តិសុខដែលបានសម្លាប់ជនស៊ីវិលរាប់រយនាក់។
ក្រុមសង្គមស៊ីវិលមកពីជុំវិញពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “ការដាក់ទណ្ឌកម្មសព្វាវុធសកលលើប្រទេសមីយ៉ាន់ម៉ា គឺជាជំហានចាំបាច់អប្បបរមា ដែលក្រុមប្រឹក្សាសន្តិសុខគួរតែធ្វើ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលកំពុងកើនឡើងរបស់យោធា” ។
ទោះយ៉ាងណា អ្នកការទូតនិយាយថា ការផ្លាស់ប្តូរបែបនេះរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេស គឺមិនទំនងនោះទេ ព្រោះចិននិងរុស្ស៊ី ដែលជាប្រទេសមានសិទ្ធិវេតូ (veto-powers) រួមជាមួយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានការពារប្រទេសមីយ៉ាន់ម៉ាពីសកម្មភាពក្រុមប្រឹក្សាណាមួយដែលរឹងមាំ។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន លោក Zhang Jun បាននិយាយកាលពីថ្ងៃច័ន្ទថា "យើងមិនគាំទ្រការដាក់ទណ្ឌកម្មទេ ហើយយើងធ្វើវាជាមធ្យោបាយចុងក្រោយក្នុងការដោះស្រាយជម្លោះ" ។
ចាប់តាំងពីមានរដ្ឋប្រហារ ក្រុមប្រឹក្សាសន្តិសុខបានធ្វើសេចក្តីសន្និដ្ឋានសង្ខេបជាច្រើនស្តីពីស្ថានការណ៍ និងបានចេញសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការព្រួយបារម្ភ និងថ្កោលទោសចំពោះអំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ។
គួររំលឹកថា ក្រុមសង្គមស៊ីវិលបាននិយាយថា "ពេលវេលាសម្រាប់សេចក្តីថ្លែងការណ៍បានកន្លងផុតទៅហើយ។ ក្រុមប្រឹក្សាសន្តិសុខគួរតែពិចារណាការឯកភាពរបស់ខ្លួនលើប្រទេសមីយ៉ាន់ម៉ាដល់កម្រិតថ្មីមួយ និងព្រមព្រៀងលើសកម្មភាពបន្ទាន់ និងចាំបាច់" ។ ប្រជាជនមីយ៉ាន់ម៉ា មិនអាចមានពេលរង់ចាំសម្រាប់ក្រុមប្រឹក្សាសន្តិសុខដើម្បីធ្វើសកម្មភាពនោះទេ។NR