ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា តវ៉ាប្រឆាំងនឹងការដណ្តើមអំណាចរបស់យោធាដែលបានបង្កឱ្យមានអំពើហិង្សារីករាលដាលនៅក្នុងប្រទេស មានវិធីសាស្រ្តថ្មីមួយគឺ ការចាក់សាក់ប្រឆាំងរដ្ឋប្រហារ។

អ្នកខ្លះជ្រើសរើសយកពាក្យ “សេរីភាពពីការភ័យខ្លាច” ឬ “បដិវត្តនិទាឃរដូវ” នៅលើដងខ្លួនរបស់ពួកគេ ខណៈដែលអ្នកខ្លះទៀតចូលចិត្តគូររូបរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញ ឬរូបភាពនៃការលើកម្រាមដៃ៣ តំណាងចលនាប្រឆាំង។

វិចិត្រករខាងចាក់សាក់ជាច្រើនបានសាក់ឱ្យប្រជាជនដោយឥតគិតថ្លៃនៅក្នុងការបង្ហាញពីសាមគ្គីភាពក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារនៅដើមខែកុម្ភៈ។ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថាពួកគេមួយចំនួនត្រូវបានចាប់ខ្លួន ហាងជាច្រើនកំពុងព្យាយាមធ្វើឱ្យមិនអោយបើកចំហរពេក បើទោះបីជាពួកគេនៅតែបន្តផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ។

គួររំលឹកថា មេដឹកនាំសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនបានប្តេជ្ញាកាលពីថ្ងៃសុក្រថា នឹងធ្វើការរួមគ្នាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ