ប្រធានាធិបតីអាមេរិកលោក ចូ ប៊ៃដិន បានព្រមានលើការស្អប់ខ្ពើមឬរើសអើង ប្រឈមមុខនឹងច្បាប់ប្រកាន់ជាតិសាសន៍។

លោក Biden បានធ្វើការកត់សម្គាល់នៅ Georgia ដែលជាកន្លែងដែលគាត់បានជួបមេដឹកនាំអាមេរិក-អាស៊ី បន្ទាប់ពីមានការវាយប្រហារនៅថ្ងៃអង្គារ លើហាងម៉ាស្សានៅតំបន់អាត្លង់តា។ នៅក្នុងការបាញ់ប្រហារនោះបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៨ នាក់ ដោយក្នុងនោះមានស្ត្រីអាស៊ីចំនួន ៦ នាក់។

ទោះបីយ៉ាងណា ប៉ូលីសមិនបាននិយាយថាជាការរើសអើងពូជសាសន៍ដែលជាមូលហេតុនៃការវាយប្រហារនោះទេ ប៉ុន្តែវាកើតឡើងចំពេលដែលមានអំពើហិង្សាប្រឆាំងជនជាតិអាស៊ី។

លោក Biden បានមានប្រសាសន៍ថា ឧក្រិដ្ឋកម្មដោយការស្អប់ ដោយប្រឆាំងទៅនឹងប្រជាជនដែលមានដើមកំណើតអាស៊ី បានកើនឡើងក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ហើយការរើសអើងជាតិសាសន៍ទៀតសោធគឺជា “ជាតិពុលអាក្រក់ដែលបានលងបន្លាច និងញាំញីប្រជាជាតិរបស់យើងជាយូរមកហើយ” ដែលជនជាតិអាមេរិកត្រូវតែធ្វើការដើម្បីពន្លត់វា។

លោក Biden ក៏បានជម្រុញឱ្យសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការស្អប់ខ្ពើមទាក់ទងនឹងមេរោគ ដែលត្រូវបានណែនាំកាលពីដើមខែនេះដោយសមាជិកសភា អាស៊ី-អាមេរិក ចំនួនពីររូប។

ច្បាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើមនៃជំងឺ Covid-19 នឹងជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើបែបនេះ។

សេតវិមានបាននិយាយថា សេចក្តីព្រាងច្បាប់នេះនឹង «ពន្លឿនការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធចំពោះការកើនឡើងនូវឧក្រិដ្ឋកម្មនៃការស្អប់កាន់តែធ្ងន់ធ្ងរក្នុងពេលមានជំងឺរាតត្បាត គាំទ្រដល់រដ្ឋនិងរដ្ឋាភិបាលក្នុងមូលដ្ឋានដើម្បីកែលម្អការរាយការណ៍អំពីឧក្រិដ្ឋកម្មដោយការស្អប់ និងធានាថាព័ត៌មានទាំងនោះ អាចប្រើប្រាស់ទៅដល់សហគមន៍អាមេរិកាំង-អាស៊ី។

គួររំលឹកថា ការវាយប្រហារបានកើនឡើងយ៉ាងខ្លាំងទៅលើជនជាតិអាមេរិកាំង-អាស៊ី ចាប់តាំងពីមានជំងឺរាតត្បាត ដែលសកម្មជនបានភ្ជាប់ទៅនឹងវោហារសាស្ត្រស្តីបន្ទោសប្រជាជនអាស៊ីចំពោះការផ្ទុះឡើងនេះ។

ទោះយ៉ាងណាលោក Biden បានបន្ថែមថា "សម្រាប់អ្វីដែលល្អទាំងអស់ដែលច្បាប់អាចធ្វើបាន យើងត្រូវផ្លាស់ប្តូរចិត្តរបស់យើង" ។ "ការស្អប់មិនអាចមានកំពង់ផែចំណតសុវត្ថិភាពនៅអាមេរិកទេ វាត្រូវតែបញ្ឈប់" ។ "វាស្ថិតនៅលើយើងទាំងអស់គ្នា យើងទាំងអស់គ្នាដើម្បីធ្វើឱ្យវាឈប់" ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ