មីយ៉ាន់ម៉ា៖ នៅពាសពេញប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឆាំងនៃរបបយោធាដែលកាន់អំណាច នៅថ្ងៃអាទិត្យនេះ បានកាន់ទុក្ខចំពោះការស្លាប់របស់មនុស្សយ៉ាងហោចណាស់ ១១៤ នាក់  ដោយកងកម្លាំងសន្តិសុខនៅក្នុងថ្ងៃបង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី ១ ខែកុម្ភៈ ប៉ុន្តែក្រុមអ្នកប្រឆាំងនៅតែប្តេជ្ញាចិត្តបន្តធ្វើការតវ៉ាដើម្បីបញ្ចប់ការគ្រប់គ្រងរបស់កងទ័ពនេះអោយខានតែបាន។ (កំណត់សំគាល់៖ ក្រុមឃ្លាំមើលសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៩១ នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញតួលេខខ្ពស់ជាងនេះ)ការបង្ក្រាបដោយប្រើហិង្សាដោយ ប្រើប្រាស់គ្រាប់រំសេវ ត្រូវបានគេរាយការណ៍នៅទីតាំងជាង ៤០ កន្លែងនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ និងសាក្សីបានអោយដឹងថា កុមារមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ ដែលជាថ្ងៃប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងការបង្ក្រាបមួយដែលទាក់ទាញការរិះគន់សារជាថ្មីពីបណ្តាលោកខាងលិច។ អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនិយាយថា កងទ័ពកំពុងធ្វើ “ឃាតកម្មទ្រង់ទ្រាយធំ” ។

ក្រុមសង្គមស៊ីវិលបាននិយាយនៅថ្ងៃអាទិត្យនេះថា យន្ដហោះយោធាបានសម្លាប់មនុស្សយ៉ាងតិច ៣ នាក់ នៅក្នុងការវាយឆ្មក់លើភូមិមួយដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធមកពីជនជាតិភាគតិចការ៉ែន បន្ទាប់ពីក្រុមសម្ព័ន្ធនេះបាននិយាយថា ខ្លួនបានលុកលុយប៉ុស្តិ៍យោធានៅជិតព្រំដែនថៃដោយបានសម្លាប់មនុស្ស ១០ នាក់។ ការវាយប្រហារតាមអាកាសបានបណ្តាលអោយអ្នកភូមិភៀសខ្លួនរត់ចូលទៅក្នុងព្រៃលាក់ខ្លួន។

របាយការណ៍ពីចំនួនអ្នកស្លាប់ខ្លះដែលបានដឹងបឋម រួមមាន មនុស្ស ៤០ នាក់ ក្នុងនោះម្នាក់ជាក្មេងស្រីអាយុ ១៣ ឆ្នាំ នៅទីក្រុងម៉ាន់ដាឡេ និងចំនួន ២៧ នាក់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាំងហ្គោន។ ក្មេងអាយុ ១៣ ឆ្នាំម្នាក់ទៀតស្ថិតក៏ស្ថិតក្នុងចំណោមអ្នកស្លាប់នៅតំបន់ភាគកណ្តាល Sagaing ។

ហេតុការណ៍ដ៏ព្រៃផ្សៃនេះ កើតឡើងបន្ទាប់ពីមានការព្រមានតាមទូរទស្សន៍រដ្ឋដែលបានចាក់ផ្សាយសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗថា ប្រជាជនគួរតែរៀនពីសោកនាដកម្មនៃការស្លាប់ដ៏អាក្រក់ដែលអ្នកអាចមានគ្រោះថ្នាក់ក្នុងដោយការបាញ់ចំក្បាលនិងក្រោយខ្នង ពីព្រោះដោយសារកម្លាំងសន្តិសុខអស់កម្លាំងដែលព្យាយាមការពារ មិនអោយមានការប្រមូលផ្តុំគ្នាទៀតហើយ។

គួររំលឹកថា ចំនួនជនស៊ីវិលដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារ មកទល់ពេលនេះបានកើនដល់ជាង ៤៤០ នាក់ហើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ