(ហាណូយ)៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ១៩ករណីបន្ថែមទៀត។ 

បើតាមក្រសួងសុខាភិបាលវៀតណាម ករណីឆ្លងថ្មីៗខាងលើនេះ ភាគីច្រើនត្រូវបានរាយការណ៍ចេញពីខេត្តហៃឌុង (Hai Duong) ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៩៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៤៦៥នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ