ស្នងការដ្ឋាននគរបាលខេត្តតាកែវបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid -19
នៅរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំ«កិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid -19 និងបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា ឆ្នាំ២០២១លើកទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២១ និងសេចក្តីណែនាំលេខ ០០៣សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្តីណែនាំលេខ ២៣៩សណន របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម»។
នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពី៖លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យជំនាញ ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ នគរបាលគ្រប់ស្រុកក្រុង លោកនាយប៉ុស្តិ៍ នគរបាល ការពារព្រំដែនទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៧៥នាក់ ស្រី០១នាក់៕SP