ប្រធានាធិបតីចិន បានប្រាប់ប្រធានាធិបតីអាមេរិក ឱ្យបញ្ឈប់ការបំពាក់អាវុធដល់តៃវ៉ាន់ និងងាកមកគាំទ្រដល់ការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិន
1 ឆ្នាំ មុន
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុងប៉េកាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំចិនលោក Xi Jinping បានប្រាប់ប្រធានាធិបតីអាម៉េរិក លោក Joe Biden ឱ្យបញ្ឈប់ការបំពាក់អាវុធដល់តៃវ៉ាន់ និងបានប្រាប់ថាការបង្រួបបង្រួមរបស់ចិន ជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ គឺមិនអាចបញ្ឈប់បានទេ ព្រមទាំងបានសុំឲ្យគាំទ្រដល់ការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន China daily នៅថ្ងៃទី ១៦ វិច្ឆិកា ២០២៣។
លោក Xi Jinping បាននិយាយក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅ Filoli Estate ពីភាគខាងត្បូងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ាថា "ប្រទេសចិននឹងដឹងពីការបង្រួបបង្រួមឡើងវិញ"៕