ហ្កាហ្សា៖ មន្ទីរពេទ្យទាំងអស់ នៅភាគខាងជើងតំបន់ហ្កាហ្សា បានបិទដំណើរការទាំងស្រុង ហើយយ៉ាងហោចមនុស្ស២.៣០០នាក់ ត្រូវជាប់គាំងនៅមន្ទីរពេទ្យAl-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតនៅតំបន់នោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃទី ១៤ វិច្ឆិកា ២០២៣។

អនុរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលហាម៉ាសបានឱ្យដឹងនាពេលម្សិលមិញថា ទារកមិនគ្រប់ខែចំនួន៥នាក់ និងអ្នកជំងឺធ្ងន់ធ្ងរចំនួន៧នាក់បានស្លាប់ រីឯទារកជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតនៅហានិភ័យគ្រោះថ្នាក់ខ្ពស់ក្នុងមន្ទីរពេទ្យ West Fa ក្នុងតំបន់ Gaza Strip ព្រោះតែកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរគ្មានថាមពលសម្រាប់ដំណើរការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ដ្រ ។ 

ក្នុងនោះវេជ្ជបណ្ឌិតជាច្រើនបានលើកឡើងថា «ប្រសិនបើមិនមានបទឈប់បាញ់ភ្លាមៗនោះទេ មន្ទីរពេទ្យនឹងក្លាយជាកន្លែងបញ្ចុះសព»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ