ទ្រីប៉ូលី៖ ជំនួយប្រទេសអេមីរ៉ាត់ អារ៉ាប់រួម (UAE) សម្រាប់ជនរងគ្រោះទឹកជំនន់ ត្រូវបានផ្តើមដឹកជញ្ជូនទៅដល់ប្រទេសលីប៊ីហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ កញ្ញា ២០២៣។

ការដឹកជញ្ជូនជំនួយអន្តរជាតិបានចាប់ផ្តើម ទៅដល់ប្រទេសលីប៊ីហើយ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ បើទោះបីជាមានការថយចុះ នូវក្តីសង្ឃឹមក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀត ប៉ុន្មានថ្ងៃ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក៏ដោយ។ 

យន្តហោះជំនួយរបស់ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម (UAE) បានទៅដល់ប្រទេសលីប៊ី ដើម្បីជួយអ្នករស់រានមានជីវិតពីទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Daniel ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម Wam បានរាយការណ៍ថា យន្តហោះដែលដឹកអាហារ និងកញ្ចប់សុខភាពរាប់រយតោនបានចុះចត នៅអាកាសយានដ្ឋានក្នុងទីក្រុង Benghazi នៃប្រទេសលីប៊ី ។

អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលីប៊ីបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ Flash Flood នៅទីក្រុងដឺណា (Derna) ប្រទេសលីប៊ី បានកើនដល់ ១១៣០០នាក់ហើយ ស្របពេលដែលមមនុស្សជាង១ម៉ឺននាក់ទៀត នៅបាត់ខ្លួននៅឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ