មូស្គូ៖ រុស្ស៊ីបានរាយការណ៍ថា មេបញ្ជាការនាវាមុជទឹករុស្ស៊ី និងជាអនុប្រធានទទួលបន្ទុកការចល័តយោធានៅក្នុងទីក្រុង Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ត្រូវបានបាញ់សម្លាប់។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១២ កក្កដា ២០២៣។

មន្ត្រីដែលត្រូវបានសម្លាប់ក៏ជាមេបញ្ជាការនៃនាវាមុជទឹកនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលបណ្តាញព័ត៌មានក្នុងស្រុកក្នុងប្រទេសអ៊ុយក្រែនបានអះអាងថា ជាអ្នកទទួលខុសត្រូវចំពោះការបាញ់បង្ហោះកាំជ្រួចនាវា Kalibr ទៅកាន់គោលដៅរបស់អ៊ុយក្រែន។

យោងតាមក្រសួងការពារជាតិរុស្ស៊ី នាវា Krasnodar គឺជានាវាមុជទឹកអគ្គិសនីប្រើម៉ាស៊ូត ដែលផលិតឡើងសម្រាប់កងនាវាចរសមុទ្រខ្មៅ ហើយត្រូវបានរចនាឡើង "ដើម្បីប្រយុទ្ធនឹងនាវាលើផ្ទៃទឹក និងនាវាមុជទឹក ដាក់គ្រាប់មីន និងធ្វើការឈ្លបយកការណ៍"។

គួរបញ្ជាក់ផងដែរថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅពេលនោះថា លោក “រន្ធត់ចិត្ត” ចំពោះការស្លាប់របស់មេបញ្ជាការនាវាមុជទឹករុស្ស៊ី ហើយសហភាពអឺរ៉ុបថាវាគឺជា “អំពើឃោរឃៅ”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ