រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៧ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម
9 ខែ មុន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ ចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងផ្ដល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
សូមបញ្ជាក់ថា តាមសេចក្ដីសម្រេចនេះ បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ៕