សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទនៅរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ០៥ តុលា ២០២២។

មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ដោយកូរ៉េខាងជើង រួមទាំងមីស៊ីលរយៈចម្ងាយមធ្យម កាលពីថ្ងៃអង្គារសប្តាហ៍នេះផងដែរ។

ទន្ទឹមគ្នា លោក គីស៊ីដា និងលោក យ៉ូន ក៏ទំនងជានឹងបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចការសន្តិសុខរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយសហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត កូរ៉េខាងជើងកំពុងពន្លឿនការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈដែលអ្នកសង្កេតការណ៍ខ្លះនិយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ