(ប៉េកាំង)៖ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៥.០រ៉ិចទ័របានវាយប្រហារខេត្ត យូណាន (Yunnan) ភាគនិរតីប្រទេសចិន កាលពីពាក់កណ្តាលយប់ថ្ងៃសុក្រម្សិលមិញនេះ ហើយគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មនុស្សសរុប ០៣នាក់បានបាត់បង់ជីវិត និង ២៧នាក់ទៀតរងរបួស។ 

បើតាមអាជ្ញាធរចិន គ្រោះរញ្ជួយដី និងរំញ័រជាបន្តបន្ទាប់ បានកើតមានឡើងនៅតំបន់ Yangbi Yi និង Dali Bai នៃខេត្តយូណាន ប៉ុន្តែតំបន់ជុំវិញឯទៀតៗ ក៏បានទទួលឥទ្ធិពលពីគ្រោះរញ្ជួយដីនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមសង្គ្រោះបានទៅកន្លែងកើតហេតុ កាលពីពេលទាបភ្លឺថ្ងៃសៅរ៍នេះ ដើម្បីជួយសង្គ្រោះអ្នករងរបួស និងជម្លៀសប្រជាជនផ្សេងទៀត ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ បើតាមអាជ្ញាធរនៃខេត្ត យូណាន ប្រជាជនប្រមាណ ៧២,៣១៧នាក់ ស្ថិតនៅក្នុងលំនៅឋាន ២០,១៩២ខ្នងបានទទួលរងឥទ្ធិពល ពីគ្រោះរញ្ជួយដីលើកនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ