(ហ្សាការតា)៖កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថាខ្លួនបានរឹបអូសយកនាវាដឹកប្រេងមួយគ្រឿងនិងនាវិក ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ពីទុនបំរុងរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post៕

កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាននិយាយថានាវា MT Strovolos ដែលមានទង់ជាតិបាហាម៉ាត្រូវបានចាប់នៅថ្ងៃទី ២៧ ខែកក្កដា នៅឆ្នេរសមុទ្រស៊ូម៉ាត្រាពោលពីប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងពណ៌ក្រហមមួយ ដើម្បីឲ្យមានការជួយធ្វើអន្តរាគមន៍ ក្នុងការតាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។

កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានបន្ថែមថាខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន ១៣ នាក់ជនជាតិបង់ក្លាដែស ៣ នាក់និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។

កប៉ាល់ដឹកប្រេងដែលមានប្រវែង ១៨៣ ម៉ែត្រដែលធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ីបានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួនហើយបោះយុថ្កាដោយខុសច្បាប់នៅក្នុងដែនទឹកនៃប្រជុំកោះនេះ។

ខាងកងទ័ពជើងទឹកបន្តថា ប្រធានក្រុមជនជាតិបង់ក្លាដែសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំនិងពិន័យជាប្រាក់ ១៤.០០០ ដុល្លារប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភលើដែនសមុទ្រ។

មេបញ្ជាការកងនាវាចរទី ១ លោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពជើងទឹកឥណ្ឌូណេស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីឡើយ។

ដោយឡែក អាជ្ញាធរបាននិយាយថានាវាដឹកប្រេងនេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរីដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗរបស់កម្ពុជាក្នុងការទាញយកប្រេងផ្ទាល់ខ្លួន។ អាជ្ញាធបានបន្ថែមថា 

គួររម្លឹកថា កាលពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ដោយមិនអាចសងបំណុល ហើយត្រូវបានអះអាងថាក្រុមហ៊ុននេះ នៅជំពាក់ប្រាក់ក្រុមនាវិករបស់កប៉ាល់ MT Strovolos។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ