ថៃ៖ប៉ូលីសជើងទឹកបាននិយាយនៅថ្ងៃអាទិត្យថា ទូកនេសាទវៀតណាមពីរគ្រឿងត្រូវបានចាប់ដោយនេសាទខុសច្បាប់នៅក្នុងដែនទឹកថៃនៅឯខេត្តជាប់ព្រំដែនភាគខាងត្បូងមួយនេះកាលពីថ្ងៃសៅរ៍ រួមទាំងមនុស្ស ៩ នាក់នៅលើទូកត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ទោ Somkuan Phuengsap មេបញ្ជាការប៉ូលីសជើងទឹកខេត្តបាននិយាយថាទូកទាំងពីរគ្រឿងដែលមានឈ្មោះថា SM99771TS មានមនុស្ស៥នាក់ និង CM921177S មានមនុស្ស ៤ នាក់ ត្រូវបានប្រទះឃើញដោយទូកល្បាតសមុទ្រថៃនៅម៉ោង៤ៈ៤១ ល្ងាចថ្ងៃសៅរ៍ប្រហែល ១៧ ម៉ាយ ពីខេត្ត Narathiwat។
គួរបញ្ជាក់ថា ទូកទាំង ២ គ្រឿងត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការប៉ូលីសជើងទឹកនៅ Narathiwat ។ មនុស្សទាំង ៩ នាក់ ត្រូវបានចោទប្រកាន់ពីបទនេសាទខុសច្បាប់ក្នុងដែនទឹកថៃក្នុងការបំពានច្បាប់ចំនួន ៣ ទាក់ទងនឹងជលផលនិងការនេសាទដោយខុសច្បាប់ក្រោមច្បាប់អន្តោប្រវេសន៍ឆ្នាំ ១៩៧៩ ។ RT