មីយ៉ាន់ម៉ា៖ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាកាន់តែក្តៅគគុកខ្លាំងឡើយ ក្រោយតារាល្បីៗជាច្រើននាក់ បានចេញមុខចែកចាយព័ត៌មានទាំងក្នុងបណ្តាញសង្គម និងកាលពីពេលថ្មីៗនេះ សូម្បីតែបវរកញ្ញាមីយ៉ាន់ម៉ា២០២០ ក៏បានលើកមកនិយាយលើឆាកកំពុងប្រកួតនៅប្រទេសថៃរហូតនាងបានក្លាយជាបុគ្គលមួយរូបដែលស្ថិតក្នុងស្ថានភាពអសុវត្ថិភាពបំផុត។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែមេសា នេះបងស្រីរបស់តារាបង្ហាញម៉ូតល្បីឈ្មោះ Paing Takhon បានសរសេរលើគណនីបណ្ដាញសង្គមរបស់ខ្លួនថា ក្រុមយោធាជាច្រើននាក់បានសម្រុកចូលផ្ទះប្អូនប្រុសរបស់ខ្លួនវេលាម៉ោង៥ ទៀបភ្លឺ និងចាប់ខ្លួនយកបាត់ធ្វើឲ្យគ្រួសារមានការបារម្ភជាខ្លាំង មិនដឹងថាពេលនេះប្អូនប្រុសយ៉ាងណាទៅហើយ។

មួយរយះចុងក្រោយនេះ Paing Takhon កំពុងមានជំងឺធ្ងន់ ដូចនេះលោកមិនអាចប្ដូរទៅកន្លែងដែលមានសុវត្ថិភាពដើម្បីគេចពីក្រុមយោធាឡើយ។

គួរបញ្ជាក់ដែរថា ពេលនេះគណនីបណ្ដាញសង្គម ក៏ដូចជា Instagram របស់លោកលែងដំណើរការមិនអាចមើលអ្វីបានឡើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ