ស៊ីរី៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយមីស៊ីលទៅលើទីតាំងមួយចំនួនក្នុងរដ្ឋធានីដាម៉ាស និងក្រុងហូម របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera  ៕

ប្រព័ន្ធការពារអាកាសប្រទេសស៊ីរីបានឆ្លើយតបទៅនឹងការវាយប្រហារ ដោយស្ទាក់ចាប់បានមីស៊ីលអ៊ីស្រាអែលភាគច្រើន។ អាជ្ញាធរស៊ីរីកំពុងវាយតម្លៃការខូចខាត ដែលបណ្តាលមកពីការវាយប្រហារនេះ។ 

អ៊ីស្រាអែលតែងតែទម្លាក់គ្រាប់បែក Hezbollah និងគោលដៅរបស់រដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្មីៗនេះយោធាអ៊ីស្រាអែលបានប្រើប្រាស់ដែនអាកាសរបស់លីបង់ដើម្បីធ្វើការវាយប្រហារក្នុងគោលបំណងជាក់ស្តែងដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាជាមួយកងទ័ពអាកាសរុស្ស៊ីដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសស៊ីរី។

អ្នកឃ្លាំមើលសង្រ្គាមបាននិយាយថាមីស៊ីលយ៉ាងតិច ៣ គ្រាប់បានកំណត់គោលដៅឃ្លាំងអាវុធដែលជាកម្មសិទ្ធិរបស់ហេសបូឡានៅតំបន់ដាម៉ាស វាមិនច្បាស់ទេថាតើការវាយប្រហារនេះបណ្តាលឱ្យមានអ្នកស្លាប់និងរបួសឬយ៉ាងណា។

គួររម្លឹកថា ការវាយឆ្មក់របស់អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីការផ្ទុះឡើងថ្មីៗនេះនៅព្រំដែនអ៊ីស្រាអែល-លីបង់រវាងក្រុមហេសបូឡានិងយោធាអ៊ីស្រាអែល។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ