វីរុសកូរ៉ូណាត្រូវបានគេរកឃើញលើការ៉េមដែលផលិតនៅភាគខាងកើតប្រទេសចិន ដែលជាហេតុជំរុញឲ្យក្រុមហ៊ុន ប្រមូលកញ្ចប់ការ៉េមទៅវិញ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងបាននិយាយថា ក្រុមហ៊ុន Daqiaodao Food Co ក្នុងទីក្រុង Tianjin ជាប់រដ្ឋធានីប៉េកាំង ត្រូវបានបិទហើយបុគ្គលិករបស់ខ្លួនកំពុងត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការចង្អុលបង្ហាញថា នរណាម្នាក់ឆ្លងវីរុសពីការ៉េមនៅឡើយទេ។ រដ្ឋាភិបាលបាននិយាយថា ភាគច្រើននៃការ៉េមចំនួន២៩,០០០កេស មិនទាន់ត្រូវបានលក់នៅឡើយទេ។
រដ្ឋាភិបាលបន្តថា ការ៉េម៣៩០កេសដែលលក់រួចក្នុងទីក្រុង Tianjin កំពុងត្រូវបានគេតាមដាន ហើយអាជ្ញាធរនៅកន្លែងផ្សេងទៀតត្រូវបានជូនដំណឹងអំពីការលក់ទៅតំបន់របស់ពួកគេ។
ប្រទេសចិននៅថ្ងៃអាទិត្យទី១៧ខែមករានេះ បានរាយការណ៍ករណីថ្មីចំនួន១០៩ករណី ដែល២ភាគ៣នៃករណីទាំងនោះគឺនៅខេត្តភាគខាងជើងជាប់ទីក្រុងប៉េកាំង តែមិនមានអ្នកស្លាប់ទេ។