រដ្ឋធានីគៀវ៖ មេដឹកនាំចលនាបំបែកខ្លួន គាំទ្រដោយរុស្ស៊ី នៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានប្រកាស អំពីផែនការជម្លៀសប្រជាជន រាប់សែននាក់ ចូលទៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera  នៅថ្ងៃទី១៩ កុម្ភៈ ២០២២។

ក្រុមចលនាបំបែកខ្លួន គាំទ្រដោយរុស្ស៊ី បានដឹកជនស៊ីវិលតាមរថយន្ដក្រុង ចេញពីតំបន់ដាច់ស្រយាលនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលលោកខាងលិច ជឿថាក្រុងមូស្គូ គ្រោងនឹងស្វែងរកលេសណាមួយ សម្រាប់ការឈ្លានពាន ទៅលើប្រទេសជិតខាង។

ស៊ីរ៉ែនព្រមាន បានបន្លឺឡើង នៅទីក្រុង Donetsk បន្ទាប់ពីក្រុមបំបែកខ្លួន ដែលប្រកាសខ្លួនឯង ជា«សាធារណរដ្ឋប្រជាមានិត» Luhansk បានប្រកាស អំពីការជម្លៀសមនុស្ស រាប់សែននាក់ ទៅក្នុងប្រទេសរុស្ស៊ី ដោយនាំស្ត្រី កុមារ និង មនុស្សចាស់ទៅមុន។

ទោះជាយ៉ាងណា លោក Oleksiy Danilov មន្រ្ដីសន្ដិសុខកំពូលអ៊ុយក្រែន បានបញ្ជាក់ថា «ក្រុងគៀវ មិនទាន់មានបញ្ជា ឲ្យប្រើប្រាស់កម្លាំងទ័ពវាយដណ្ដើមយកទឹកដីរបស់យើង ត្រឡប់មកវិញនោះឡើយ»៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ