អន្តរជាតិ៖ លោកវេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញអំពីស្ថានភាពជំងឺអុតស្វា (Monkeypox) ថា «ថៃបានរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណី» ដែលមានប្រវត្តិឆ្លងកាត់ និងផ្ទេរជើងយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសថៃ រយៈពេល ២ម៉ោង ដែលមានគោលដៅបន្តដំណើរទៅប្រទេសអូស្ត្រាលី ហើយមានមនុស្សចំនួន ១២នាក់ទៀតប្រឈមនឹងហានិភ័យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thansettakij នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ជាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងដំណើរការតាមដានរោគសញ្ញា។ ខណៈពេលនេះទាំង ១២ នាក់មិនទាន់មានរោគសញ្ញានៅឡើយទេស្ថិតក្នុងការតាមដាន។
ខណៈពេលនេះដែរក៏មានសេចក្តីរាយការណ៍បន្ថែមពីករណីផ្សេងទៀត គឺករណីដែលមានការសង្ស័យមនុស្សចំនួន ៥ ដោយក្នុងចំនោមនោះដែរ ត្រូវបានគេរាយការណ៍ថា ៣នាក់ជាភ្ញៀវទេសចរជនជាតិអ៊ីស្លង់ (Icelandic) ដែលត្រូវជាបងប្អូនប្រុសស្រីគ្នា បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីរៀន Muay Thai នៅឯភូកេត។
ដំបូងឡើយ គេបានរកឃើញថា អ្នកទាំងបីមានរោគសញ្ញាស្រដៀងទៅនឹងជំងឺអុតស្វា គឺជាពងបែកប៉ោងច្បាស់នៅលើដងខ្លួន ប៉ុន្តែនៅពេលពិនិត្យដោយវិធីសាស្ត្រ RT-PCR ពីមន្ទីរពិសោធន៍ចំនួន២ គឺនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលព្យាបាលជម្ងឺបន្ទាន់ មន្ទីរពេទ្យជូឡាឡុងកន មេម៉ូរីល។ គេបានរកឃើញថា លទ្ធផលបានបញ្ជាក់ថា ពួកគេទាំងបីនាក់គ្រាន់តែជាជំងឺរើមប៉ុណ្ណោះ។
បន្ទាប់ពីការស៊ើបអង្កេតលើករណី Monkeypox ទៅលើអ្នកជំងឺ 2 នាក់ទៀតនោះ ដែលបានប៉ះនិងប្រើឧបករណ៍ហាត់ប្រាណនៅក្លិបហាត់ប្រាណរួមជាមួយអ្នកជម្ងឺ 3នាក់ខាងលើក៏ជាជម្ងឺរើមដូចគ្នា។
ជុំវិញករណីខាងលើ បណ្តាលអោយមានអ្នកប៉ះពាល់ដោយប្រយោលចំនួន ២០នាក់ ដែលជាគ្រូបង្វឹក និង អតិថិជនដែលជាសមាកជិកហាត់ប្រាណនៅក្លិបហាត់ប្រាណទីនោះ។ ចំណែកអ្នកជំងឺទាំង៥នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថាន «Bamrasnaradura Institute»ហើយ៕RT