ក្រុងកៀវ៖ ប្រទេសអ៊ុយក្រែនបានរកឃើញសាកសពចំនួន ៤១០ នាក់នៅក្នុងទីក្រុងនានាក្បែរទីក្រុង Kyiv ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមានដោយប្រទេសរុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ មេសា ២០២២។
បន្ទាប់ពីរុស្ស៊ីដកខ្លួនចេញពីតំបន់មួយចំនួនជុំវិញក្រុងគៀវ អភិបាលក្រុង Bucha បាននិយាយថាអ្នកស្រុក 300 នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី។
ដោយឡែក រុស្ស៊ីបានបដិសេធការចោទប្រកាន់ដែលថាទាហានខ្លួនបានសម្លាប់ជនស៊ីវិលនៅ Bucha ហើយទីក្រុងមូស្គូនិយាយថាគ្មានអ្នកស្រុកណាម្នាក់ទទួលរងគ្រោះពីអំពើហឹង្សាណាមួយពីកងកម្លាំងរុស្ស៊ីទេ
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា "មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ដោយធ្វើទារុណកម្ម និងប្រហារជីវិតជនស៊ីវិល។ RT