ហ្វីលីពីន៖ មេបញ្ជាការយោធា លោក Cirilito Sobejana បានប្រាប់កាលពីថ្ងៃអង្គារថា អាជ្ញាធរហ្វីលីពីនបានរកឃើញប្រអប់ខ្មៅមួយពីយន្តហោះកងទ័ពជើងអាកាសមួយគ្រឿង ដែលបានធ្លាក់កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ៥០ នាក់។

លោក Cirilito Sobejana បាននិយាយប្រាប់តាមទូរស័ព្ទថា អ្នកបើកយន្ដហោះដែលមានបទពិសោធច្រើនឆ្នាំក្នុងការហោះហើរលើយន្តហោះ C-130 គឺស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងការធ្លាក់នៅលើកោះជូឡូ (Jolo island)។

មេបញ្ជាការយោធារូបនេះ បាននិយាយថា ប្រអប់ខ្មៅមួយត្រូវបានរកឃើញកាលពីថ្ងៃច័ន្ទ ហើយគួរតែអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេតអាចស្តាប់ការសន្ទនារបស់អាកាសយានិកនិងនាវិកមុនពេលយន្តហោះធ្លាក់។ លោកបាននិយាយទៀតថា "ខ្ញុំបាននិយាយទៅកាន់អ្នកនៅរស់រានមានជីវិត ហើយពួកគេបានប្រាប់មកវិញថា យន្ដហោះបានលោតពីរទៅបីដង និងមានចលនាវៀចវេរ។ អ្នកបើកយន្តហោះព្យាយាមគ្រប់គ្រងមកវិញពីព្រោះគាត់ចង់បើកយន្តអោយហោះឡើងវិញ ប៉ុន្តែវាយឺតពេលទៅហើយ ដោយស្លាបខាងស្តាំបានបុកនឹងដើមឈើ" ។

លោក Cirilito Sobejana បានបន្ថែមថា គ្មាននរណាម្នាក់លោតចេញពីយន្ដហោះមុនពេលវាធ្លាក់នោះទេ។ មានកំណត់ហេតុពីសាក្សីមុននេះថា អ្នកដំណើរខ្លះបានព្យាយាមលោតទៅរកសុវត្ថិភាពមុនពេលដែលយន្តហោះធ្លាក់បុកដី។ ផ្នែកខាងមុខរបស់យន្ដហោះត្រូវបានបើកចំហ ហើយទាហានខ្លះបានឆ្លៀតឱកាសបើកទ្វាររត់គេចខ្លួន។ ប៉ុន្តែអ្នកដែលសន្លប់មិនអាចចេញចូលបាន ហើយយន្ដហោះក៏ផ្ទុះឆេះ។

យន្ដហោះដឹកអ្នកដំណើរ Lockheed C-130 កំពុងដឹកទាហានសម្រាប់ប្រតិបត្តិការបះបោរនៅភាគខាងត្បូងប្រទេសហ្វីលីពីនដែលបានធ្លាក់ ដោយមានផ្ទុកមនុស្សចំនួន ៩៦ នាក់។

ក្រសួងការពារជាតិបានឆ្លើយតបថា ចំនួនអ្នកស្លាប់បានកើនឡើងនៅថ្ងៃច័ន្ទដល់ ៥២ នាក់ ក្នុងនោះមានជនស៊ីវិល ៣ នាក់ នៅនឹងកន្លែង បន្ទាប់ពីទាហាន ២ នាក់ ក្នុងចំណោម ៤៩ នាក់ បានរងរបួសនៅក្នុងការធ្លាក់យន្តហោះនោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ