ក្រសួងសុខាភិបាលនៃប្រទេសសឹង្ហបុរីនៅថ្ងៃពុធបានបញ្ជាក់ថា សឹង្ហបុរី បានរកឃើញករណីដំបូងនៃវីរុសជំងឺកូវីដ១៩ទម្រង់ថ្មីរបស់ប្រទេសអង់គ្លេស។

អ្នកជំងឺ ជាពលរដ្ឋសឹង្ហបុរីភេទស្រី សិក្សានៅប្រទេសអង់គ្លេស មានអាយុ១៧ឆ្នាំ។ អ្នកជំងឺបានត្រលប់មកដល់សឹង្ហបុរីនៅថ្ងៃ៦ធ្នូ ហើយត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់។ នៅថ្ងៃបន្ទាប់អ្នកជំងឺ មានរោគសញ្ញាជំងឺកូវីដ១៩ ហើយលទ្ធផលតេស្តនៅថ្ងៃ៨ធ្នូ បង្ហាញថា នាងវិជ្ជមានជំងឺកូវីដ១៩ទម្រង់ថ្មីដែលគេទើបរកឃើញនៅប្រទេសអង់គ្លេស និងជាវីរុសដែលងាយឆ្លងបំផុត។

ហើយអ្នកដែលមានទំនាក់ទំនងជិតដិតនឹងអ្នកជំងឺរូបនេះ ត្រូវបានដាក់ធ្វើចត្តាឡីស័ក ហើយលទ្ធផលតេស្តបង្ហាញថា ពួកគេអវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃបញ្ចប់នៃការធ្វើចត្តាឡីស័ក។ នេះបើតាមការអោយដឹងរបស់ក្រសួងសុខាភិបាលសឹង្ហបុរី។

វីរុសជំងឺកូវីដ១៩ទម្រង់ថ្មីរបស់ប្រទេសអង់គ្លេសករណីដំបូងនេះ ត្រូវបានរកឃើញនៅក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន៣១នាក់ដែលត្រលប់មកពីសហភាពអ៊ឺរ៉ុបនៅរវាងថ្ងៃ១៧វិច្ឆិកា និងថ្ងៃ១៧ធ្នូ ហើយត្រូវបានបញ្ជាក់ថា ពួកគេវិជ្ជមានជំងឺកូវីដ១៩នៅខែនេះ។

ក្នុងចំណោមអ្នកជំងឺនៅសល់៣០នាក់ទៀត មាន១២នាក់មិនមានរោគសញ្ញាជំងឺឆ្លងកូវីដ១៩ដែលរកឃើញនៅប្រទេសអង់គ្លេសឡើយ ប៉ុន្តែមនុស្ស១១នាក់កំពុងរង់ចាំបញ្ជាក់លទ្ធផលវិនិច្ឆ័យ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ