អន្តរជាតិ៖ រដ្ឋញូវយ៉ក បានជួបការរញ្ជួយដីដ៏កម្រមួយ ខណៈប្រជាពលរដ្ឋ បានរាយការណ៍ថា ការរញ្ជួយបានធ្វើឲ្យផ្ទះពួកគេ រង្គើ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣។
អ្នកជំនាញផ្នែករញ្ជួយដីបាននិយាយថា ការរញ្ជួយកម្រិត២.២រ៉ិចទ័រ ត្រូវបានគេរាយការណ៍នៅពេលព្រឹកព្រលឹម ហើយក៏មានលាន់ឮសំឡេងប្រេះថ្មផងដែរ។
យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក, ការរញ្ជួយនេះ បានវាយប្រហារនៅចម្ងាយ១.៦គីឡូម៉ែត្រភាគនិរតីភូមិ Hastings-on-Hudson។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានអ្នករបួសក្នុងហេតុការណ៍នេះទេ៕RT