តេអេរ៉ង់៖ មេដឹកនាំតួកគី រុស្ស៊ី និងអ៊ីរ៉ង់ បានថ្កោលទោសកាលពីថ្ងៃអង្គារ ចំពោះការបង្កើនវត្តមាន និងសកម្មភាពរបស់ក្រុមភេរវករ និងសាខារបស់ពួកគេ ក្រោមឈ្មោះផ្សេងៗគ្នា នៅក្នុងផ្នែកផ្សេងៗនៃប្រទេសស៊ីរី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២០ កក្កដា ២០២២។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan សមភាគីរុស្ស៊ីលោក Vladimir Putin និងលោក Ebrahim Raisi មេដឹកនាំអ៊ីរ៉ង់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់សម្រាប់កិច្ចប្រជុំកំពូលលើកទី 7 ក្នុងទម្រង់ Astana ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៅក្នុងប្រទេសស៊ីរី ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ជាពិសេស YPG/PKK និង Daesh ។ ISIS ដែលបង្កការគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់ ស្ថានភាពមនុស្សធម៌ និងការវិលត្រឡប់របស់ជនជាតិស៊ីរីដោយស្ម័គ្រចិត្តទៅកាន់ផ្ទះរបស់ពួកគេ។
មេដឹកនាំទាំង៣ក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងកាប្រឆាំងនឹងគោលបំណងបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី និងគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសជិតខាង តាមរយៈការវាយប្រហារឆ្លងព្រំដែន និងការជ្រៀតចូល។
គួរបញ្ជាក់ផងដែរថា លោក Erdogan លោក Putin និងលោក Raisi បាននិយាយថាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាចសម្រេចបានតែលើមូលដ្ឋាននៃការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរីប៉ុណ្ណោះ។RT