ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃ អង្គារ នេះថ្លែងថា ប្រទេសរបស់លោក និងសហរដ្ឋអាមេរិកបានប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើន ហើយប្រទេសទាំងពីរត្រូវតែប្តេជ្ញាចិត្តបង្កើនការទំនាក់ទំនងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការផងដែរ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CGTN នៅថ្ងៃទី១៦ វិច្ឆិកា ២០២១។

ការអត្ថាធិប្បាយបែបនេះរបស់លោក ស៊ី ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលតាមវីដេអូជាមួយប្រធានាធិបតិអាមេរិកលោក ចូ បៃដិន។ នាឱកាសនោះដែរ លោក ស៊ី បានចង្អុលបង្ហាញថា ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងដំណាក់កាលសំខាន់នៃការអភិវឌ្ឍន៍ ហើយ “ភូមិសកល” របស់មនុស្សជាតិប្រឈមមុខនឹងបញ្ហាជាច្រើន។ 

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេចំនួនពីររបស់ពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសត្រូវផ្តល់ចំណែកនៃទំនួលខុសត្រូវអន្តរជាតិរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីជំរុញបុព្វហេតុដ៏ថ្លៃថ្លានៃសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ នេះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងជុំវិញពិភពលោក ព្រមទាំងបេសកកម្មរួមគ្នារបស់មេដឹកនាំចិន និងអាមេរិក។

យ៉ាងណាមិញ លោក ស៊ី បានសង្កត់ធ្ងន់ថា ចិន-អាមេរិកនឹងមានស្ថិរភាព ដរាបណាទំនាក់ទំនងគឺត្រូវបានទាមទារសម្រាប់ការជំរុញការអភិវឌ្ឍន៍រៀងៗខ្លួនរបស់ប្រទេសទាំងពីរ និងដើម្បីការពារបរិយាកាសអន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាព រួមទាំងការស្វែងរកការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត COVID-19។ ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ 

លើសពីនេះទៅទៀត លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយលោកប្រធានាធិបតី បៃដិន ដើម្បីកសាងការឯកភាពគ្នា និងចាត់វិធានការយ៉ាងសកម្មដើម្បីផ្លាស់ប្តូរចិន-អាមេរិក ដើម្បីធ្វើអោយមានទំនាក់ទំនងឆ្ពោះទៅមុខក្នុងទិសដៅវិជ្ជមាន។ ការធ្វើដូច្នេះនឹងជំរុញផលប្រយោជន៍ប្រជាជនទាំងពីរ និងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ