អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញថា អាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ នឹងត្រូវដាក់នៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីការរៀបចំសម្រាប់សម្ភារៈបរិក្ខារដែលនឹងត្រូវបានបញ្ចប់នៅថ្ងៃទី ៧ ឬ ៨ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ០៩ មិថុនា ២០២៣។

លោក ពូទីន បាននិយាយក្នុងអំឡុងពេលជួបជាមួយសមភាគីបេឡារុស្សលោក Alexander Lukashenko ដែលប្រារព្ធធ្វើនៅទីក្រុង Sochi ថា «អ្វីៗដំណើរការទៅតាមផែនការ»។ ប្រមុខរុស្ស៊ីបានគូសបញ្ជាក់ថា បន្ទាប់ពីការត្រៀមរៀបចំ ទីក្រុងមូស្គូនឹង "ចាប់ផ្តើមវិធានការភ្លាមៗ ទាក់ទងនឹងការដាក់ពង្រាយអាវុធប្រភេទពាក់ព័ន្ធ" នៅលើទឹកដីនៃប្រទេសបេឡារុស្ស។

កន្លងមក លោក Lukashenko បាននិយាយថា រុស្ស៊ីបានចាប់ផ្តើមផ្លាស់ប្តូរផ្នែកខ្លះនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅប្រទេសរបស់លោករួចហើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ