តូក្យូ៖ ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំ២០៣០ ដើម្បីបង្កើនសមត្ថភាពវាយប្រហារតបតរបស់ខ្លួន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Japan Today នៅថ្ងៃទី០៩ វិចិ្ឆកា ២០២២។

បច្ចុប្បន្ននេះ ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង និងចលនាយោធារបស់ចិន បានគំរាមកំហែងប្រទេសជប៉ុនជាខ្លាំង ដែលតម្រូវឱ្យជប៉ុនបង្ខំចិត្តដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង។ មីស៊ីលល្បឿនលឿនជាងសំឡេង អាចហោះលឿនជាងល្បឿនសំឡេងយ៉ាងតិច៥ដង និងស្ថិតនៅលើគន្លងស្មុគស្មាញ ដែលពិបាកស្ទាក់ចាប់។

ក្នុងផែនការ៣ដំណាក់កា ទី១ ជប៉ុន អាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយ តូម៉ាហ៊ក (Tomahawk) ដែលផលិតដោយអាមេរិក ដើម្បីបង្កើនសមត្ថភាពវាយបករបស់ខ្លួន។

ប្រទេសជប៉ុនអាចធ្វើឲ្យប្រសើរឡើង នូវមីស៊ីលបាញ់ពីដីប្រភេទ១២ សម្រាប់ដំណាក់កាលទីពីរ ដោយពង្រីករយៈចម្ងាយពីតិចជាង២០០គីឡូម៉ែត្រនាពេលបច្ចុប្បន្ន ទៅដល់ជាង ១០០គីឡូម៉ែត្រ។ ហើយ ការទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេង ទំនងជាដំណាក់កាលទី៣។

លើសពីនេះទៅទៀត ប្រទេសជប៉ុន ក៏កំពុងពិចារណាផលិតនាវាមុជទឹក ដែលមានសមត្ថភាពបាញ់មីស៊ីលប្រឆាំងនាវាប្រភេទ១២ ហើយនាវាមុជទឹកនោះ ធ្វើឲ្យសត្រូវពិបាកចាប់សញ្ញា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ