វ៉ាស៊ីនតោន៖ ក្រោយពេល កងទ័ពរុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើមូលដ្ឋានកងទ័ពអ៊ុយក្រែន នៅជិតព្រំដែន ប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សជាច្រើននាក់។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន The Irish Times នៅថ្ងៃទី១៤ មីនា ២០២២។

សហរដ្ឋអាមេរិក បានព្រមានដល់ក្រុងមូស្គូ មិនឲ្យរំលោភចូលដល់ដែនអធិបតេយ្យរបស់ប្រទេសជាសមាជិករបស់អង្គការណាតូ នោះឡើយ។  

លើសពីនេះទៅទៀត មន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ថា ពលរដ្ឋយ៉ាងតិច៣៥នាក់បានស្លាប់ និង ១៣៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងវាយប្រហារដោយមីស៊ីល ពីកងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ពយ៉ាវ៉ូរីវ (Yavoriv) ដែលមានចម្ងាយត្រឹមតែ២៥គីឡូម៉ែត្រ ជាប់ជាមួយនឹងសហភាពអឺរ៉ុប និង ប្រទេសប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ។ 

គួរបញ្ជាក់ថា នេះជាសកម្មភាពវាយប្រហារដ៏សាហាវរបស់កងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីក្រុងមូស្គូបានចូលឈ្លានពាន មកលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ