អឺរ៉ុប៖ Real Madrid បានបញ្ចប់លទ្ធផល ១-១ ក្នុងការប្រកួតទល់នឹង Chelsea ជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីយប់ថ្ងៃអង្គារកន្លងទៅ។

ក្រុមភ្ញៀវតោខៀវមានឱកាសរកគ្រាប់បាល់នាំមុខ ប៉ុន្ដែខ្សែប្រយុទ្ធ Timo Werner ធ្វើមិនបានសម្រេចដោយត្រឹមស៊ុតប៉ះជាមួយអ្នកចាំទី Thibaut Courtois។

ទោះយ៉ាងណាក្ដី ពួកគេនៅតែមានឱកាសទទួលបានគ្រាប់បាល់បើកឆាក នៅ១៤នាទីដំបូងនៃការប្រកួតពីការបញ្ចប់ទីយ៉ាងល្អឥតខ្ចោះរបស់ Christian Pulisic។

ក្រុមម្ចាស់ផ្ទះ មានឱកាសរកគ្រាប់បាល់វាយបកមួយគ្រាប់វិញដោយ ដោយការស៊ុតបាល់ក្នុងប្រអប់យ៉ាងល្អរបស់ខ្សែប្រយុទ្ធឆ្នើម Karim Benzema។

គួរបញ្ជាក់ថា ក្រុមរបស់លោក Thomas Tuchel នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge នៅ៨ថ្ងៃបន្ទាប់ដើម្បីស្វាគមន៍ក្រុមអេស្ប៉ាញនៅជើងទី២ ហើយអ្នកឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ