ក្រសួងសុខាភិបាល កំណត់យកទីតាំងសាលមួយនៅកោះពេជ្រ សម្រាប់រៀបចំយកសំណាកជនជាតិចិន និងអ្នកពាក់ព័ន្ធទាំងអស់
4 ឆ្នាំ មុន
រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំទីតាំងយកសំណាកមួយនៅសាលសហគមន៍កោះពេជ្រ ហើយការរៀបចំទីតាំងនេះ គឺសម្រាប់សម្រួលដល់បងប្អូនចិន ហើយលោកជំទាវ ក៏សូមអំពាវនាវ ដែលអ្នកពាក់ព័ន្ធដែលមានការសង្ស័យថា បានប៉ះពាល់ ដោយប្រយោល ឬសង្ស័យបានជួបប្រាស្រ័យ ជាមួយករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាចអញ្ជើញមកកោះពេជ្រដើម្បីយកសំណាក និងពិគ្រោះជាមួយគ្រូពេទ្យ ៕