បរទេស៖ ថ្មីៗនេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ យន្តហោះ Korean Air របស់កូរ៉េខាងត្បូងបានបុកជាមួយយន្តហោះ Cathay Pacific របស់ហុងងកុង នៅវេលាម៉ោង ៥:៣០ នាទីល្ងាច ខណៈពេលកំពុងរៀបចំចេញដំណើរនៅព្រលានយន្តហោះ Hokkaido ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ មករា ២០២៤។

ហេតុការណ៍នេះបានកើតឡើងនៅឯអាកាសយានដ្ឋាន New Chitose លើកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន ដែលដឹកនាំអ្នកដំណើរចំនួន ២៨៩ នាក់ បណ្តាលឱ្យយានជំនិះដីបានរអិលដោយសារតែព្រិលធ្លាក់ខ្លាំង ធ្វើឱ្យស្លាបរបស់យន្តហោះ Korean Air A330 បុកជាមួយកន្ទុយរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Hong Kong Cathay Pacific ។

ទោះជាយ៉ាងណាក៏ដោយ ការបុកគ្នានេះមិនមានអគ្គីភ័យ ឬរបួសឡើយដោយសារអ្នកដំណើរ ឬសមាជិកនាវិកមិននៅលើយន្តហោះនោះទេ។ ហើយក្រុមហ៊ុនទាំងពីរក៏មិនបានប្រកាសអំពីការខូចខាតនោះទេ ដោយរូបភាពនៅលើបណ្តាញសង្គមបង្ហាញពីការខូចខាតបន្តិចបន្តួចចំពោះស្លាបរបស់យន្តហោះ A330 និងរន្ធមួយនៅកន្ទុយយន្តហោះ Cathay Pacific ។

ភ្លាមៗនោះដែរក្រុមពន្លត់អគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានរកឃើញការលេចធ្លាយប្រេងទេ។ ដូច្នេះហើយ ក្រុមហ៊ុន Cathay Pacific បានប្រកាសថា “ជើងហោះហើរលេខ CX583 ពីទីក្រុង Sapporo ទៅកាន់ ទីក្រុងហុងកុង នឹងមិនដំណើរការដូចការគ្រោងទុកនោះទេ។

គួរបញ្ជាក់ដែរថា ខេត្ត Hokkaido បានរងការវាយប្រហារដោយអាកាសធាតុត្រជាក់នាពេលថ្មីៗនេះ ដោយមានការព្រមានអំពីការធ្លាក់ព្រិលយ៉ាងខ្លាំងនៅក្នុងទីក្រុងមួយចំនួន។ យ៉ាងហោចណាស់ជើងហោះហើរចំនួន ៤៦ ត្រូវបានលុបចោលនៅថ្ងៃនេះ ដោយសារហេតុផលអាកាសធាតុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ