បរទេស៖មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មក្នុងរដ្ឋធានីសេដ្ឋកិច្ច កាសាប្លែនកា របស់ប្រទេសម៉ារ៉ុក ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងតម្លៃនៃការរស់នៅ និងជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៣។

បាតុករមកពីសហភាពការងារប្រជាធិបតេយ្យ (CDT) បានប្រមូលផ្តុំគ្នានៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ទីក្រុង កាសាប្លែនកា ដើម្បីស្រែកពីការមិនសប្បាយចិត្តរបស់ពួកគេ ជាមួយនឹងការដំឡើងថ្លៃទំនិញ។ បាតុករផ្សេងទៀតក៏បានធ្វើដំណើរពីទូទាំងប្រទេសទៅកាន់ទីក្រុង កាសាប្លែនកា ដើម្បីធ្វើការតវ៉ាផងដែរ។ 

ក្រុមបាតុករបានស្រែកថា វាគួរឲ្យអាម៉ាស់ណាស់... ជីវភាពរបស់កម្មករកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ជាមួយគ្នានេះ អ្នកឆ្លើយឆ្លងព័ត៌មាន AFP ក៏បានឃើញមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករផងដែរ ប៉ុន្តែបាននិយាយថា ការប្រមូលផ្តុំគ្នាបានបញ្ចប់ដោយគ្មានឧបទ្ទវហេតុធំដុំនោះទេ។

សូមបញ្ជាក់ថា ប្រទេសម៉ារ៉ុកបានមើលឃើញការកើនឡើងតម្លៃទំនិញជាច្រើនខែ ជាពិសេសអាហារ ឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត ដែលមួយផ្នែកដោយសារតែគ្រោះរាំងស្ងួតកើតឡើងម្តងទៀត ដែលបានប៉ះពាល់ដល់វិស័យកសិកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ