កុមារាទាំង៣រូបនេះរួមមាន៖ ១- កុមារា ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ ២- កុមារា សុវណ្ណ សាលី អាយុ ១៣ឆ្នាំ និង ៣- កុមារា ឆុន ភារម្យ អាយុ ៩ឆ្នាំ ត្រូវបានឯកឧត្តម លី ឆេង ផ្តល់អាហារូបករណ៍ឱ្យសិក្សារហូតចប់កម្មវិធីចំណេះដឹងទូទៅទាំងខ្មែរ និងអស់គ្លេស។ 

លោក  លី ឆេង ថ្នាក់ដឹកនាំកំពូលសាលាប៊ែលធី បានកោត សរសើរកុមារាទាំង៣រូបថា ទោះបីជិះកង់ចាស់ មិនល្អដូចគេ តែមិនអស់សង្ឃឹម មិនបាក់ទឹកចិត្ត ហើយបានខិតខំប្រឹង ប្រែងប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ លោក លី ឆេង បានលើកទឹកចិត្តកុមារទាំង៣រូប ខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំ ខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ