ឥណ្ឌា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ចំនួន ១០០ ០០០ដូស
ប្រទេសឥណ្ឌា បានសម្រេចផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១០០ ០០០ដូស ជូនដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចេញ ផ្សាយនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ស្ថានទូតឥណ្ឌានៅភ្នំពេញ មានសេចក្តីរីករាយ និងសូមជម្រាបជូនថា រដ្ឋាភិបាលឥ ណ្ឌាបាន យល់ព្រ មក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយសែនដូស ដល់ព្រះរាជាណាចក្រកម្ពុជាជា លក្ខណៈ បន្ទាន់។ នេះជាការឆ្លើយតបទៅនឹងសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះឯកឧត្តម Shri Narendra Modi សម្រាប់ការស្នើសុំជំនួយក្នុងកា រផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូវីដ-១៩»។
ការផ្តល់ជូននេះ នឹងត្រូវបានធានាផ្គត់ផ្គង់តាមរយៈ Serum Institute of India ទោះបីជាមានសំ ណើ ប្រកួតប្រជែងជាច្រើន ពីបណ្តាប្រទេសដៃគូ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនក្នុ ងស្រុក របស់ឥណ្ឌាក៏ដោយ។សេចក្តីសម្រេចនេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុក្ខដាក់របស់ឥណ្ឌា ចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និងបង្ហាញក្តីបារម្ភរបស់ឥណ្ឌាចំពោះសុខភាព និងវិបុលភា ពរបស់ប្រជាជនកម្ពុជា។
គួររម្លឹកថា ឥណ្ឌាគឺជាប្រទេសទី២ ដែលប្រកាសនឹងផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា បន្ទាប់ពីប្រ ទេសចិន ដែលបានប្រកាសផ្តល់ឱ្យកម្ពុជា ចំនួន ១លានដូស ហើយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣០០ ០០០ដូស ជំហានដំបូង នឹងដឹកមកដល់កម្ពុជាផងដែរ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ស្អែកនេះ។
ដោយឡែក រដ្ឋាភិបាលអូស្ត្រាលីក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥,៧ លានដុល្លារអូស្រ្តាលី (ស្មើនឹង ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចា ក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅកម្ពុជាផងដែរ៕SP