សេអ៊ូល៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងបានរាយកាណ៍ថា ម៉ាស់នឹងមិនត្រូវបានតម្រូវឱ្យពាក់ក៏បានដែរ នៅពេលចេញទៅខាងក្រៅចាប់ពីខែកក្កដា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងហើយ ឬ អ្នកដែរបានចាក់ត្រឹមតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

វ៉ាក់សាំងនឹងចាប់ផ្ដើមចាក់បន្ថែមទៀតដល់ប្រជាជនទូទៅ ដែលមានអាយុចន្លោះពី ៦៥ ទៅ ៧៤ ឆ្នាំចាប់ពីថ្ងៃព្រហស្បតិ៍នៅតាមគ្លីនិកជាង ១២០០០ កន្លែង។

គួរបញ្ជាក់ផងដែរថា ប្រទេសនេះបានរាយការណ៍ថាមានករណីឆ្លងវីរុសចំនួន ៧០៧ ករណីកាលពីថ្ងៃអង្គារ៍ដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ ១៣៧.៦៨២ នាក់ដោយមានអ្នកស្លាប់ ១.៩៤០ នាក់។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ