ថៃផ្ទុះកូវីដសារជាថ្មីមាន! អ្នកជំងឺថ្មីទើបចូលមន្ទីរពេទ្យកើនឡើងដល់ទៅ 1,004 នាក់ និងស្លាប់ 3នាក់
6 ខែ មុន
បាងកក៖ កាលពីថ្ងៃទី 22 ខែមេសាឆ្នាំ 2024 កន្លងទៅក្រសួងសុខាភិបាលថៃបានត្រាស់ថាចន្លោះថ្ងៃទី 14 ដល់ថ្ងៃទី 20 ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន 1004 នាក់អ្នកស្លាប់ចំនួន 3 នាក់ និងមានអាការៈរលាកសួតខ្លាំងជិត 300 នាក់ឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Bangkok Post នៅថ្ងៃទី២៣ មេសា ២០២៤។
ជាមួយគ្នានោះដែរ ខាងក្រសួងសុខាភិបាលថៃបានបញ្ជាក់បន្ថែមថាចាប់តាំងពីខែមករា ទល់ខែមេសាឆ្នាំ 2024 គេឃើញមានចំនួនអ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់ដែលសរុបទៅ៧២នាក់ អ្នករលាកសួតខ្លាំង 292 នាក់និងអ្នកដាក់ខ្យល់ជំនួយដង្ហើមចំនួន១០១ នាក់។
យ៉ាងណាមិញក្រោយ ជំងឺរាតត្បាតមួយនេះនៅតែមានជាបន្តបន្ទាប់ឥតឈប់ក្រសួងសុខាភិបាលថៃក៏បានចេញសេចក្ដីប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងថែសុខភាពទាំងអស់គ្នាបន្ថែមផងដែរ៕