ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពជាច្រើន ក្នុងការផលិតផ្គត់ផ្គង់ដោយផ្ទាល់ខ្លួនឯង និងនាំចេញ ទៅក្រៅប្រទេសផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ចាប់តាំងពី១៩៧៩មក កម្ពុជា បានពឹងផ្អែកជំនួយបរទេសជាច្រើន ហើយសុខភាពប្រជាពលរដ្ឋ ក៏ជួបការលំបាក ជាពិសេសទៀតនោះ គោលនយោបាយ ក៏ត្រូវបំផ្លាញ នៅសល់តែមីនពេញផ្ទៃដី។

សម្ដេចធិបតី មានប្រសាសន៍ថា «ឥឡូវ យើងមានលទ្ធភាពម្ចាស់ការខ្លួនឯងជាច្រើន ហើយយើងមានសមត្ថភាពផលិតផ្គត់ផ្គង់ផ្ទៃក្នុងរបស់យើងមានច្រើន។ ឆ្នាំ១៩៧៩ ឬ១៩៨០ យើងនាំអង្ករ នាំសម្ភារ និងស្បៀងមួយចំនួនទៀត នាំចូលមកកម្ពុជា។ ឥឡូវយើងផលិតខ្លួនឯង ហើយផលិតនាំចេញទៅទៀត»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានរំលឹកទៀតថា កាលពីឆ្នាំ១៩៩៤ សម្បីទឹកក្រូច ក៏នាំចូលមកកម្ពុជាដែរ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតទឹកក្រូចនៅខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ