អន្តរជាតិ៖ ប្រទេសឥណ្ឌាគ្រោងនឹងវិនិយោគ ១,២ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ក្នុងចំណោមធុរកិច្ចកិច្ចឬ Startup រួមទាំងការផ្តល់កុំព្យូទ័រ និងជំនួញហិរញ្ញវត្ថុផងដែរ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ មីនា ២០២៤។

គម្រោងដ៏ធំ លើបច្ចេកវិទ្យា AI នេះត្រូវបានប្រកាស ស្របពេលដែលប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ទាមទារឱ្យមានដំណោះស្រាយចំពោះវិស័យ AI ដែលកំពុងរីកចម្រើនខ្លាំង។

លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងអប់រំយុវជនឥណ្ឌាបាននិយាយថា ការវិនិយោគនេះនឹងជំរុញប្រព័ន្ធអេកូឡូស៊ី AI របស់ឥណ្ឌា និងកំណត់ការបង្កើតអនាគតនៃ AI សម្រាប់ឥណ្ឌា និងសម្រាប់ពិភពលោក។

ជុំវិញ AI នេះដែរ ក្រុមហ៊ុនមួយនៅឥណ្ឌា Reliance Industries គ្រោងនឹងដាក់ដំណើរការ គំរូភាសា chatbot ផ្ទាល់ខ្លួន នៅខែមីនានេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ