អន្តរជាតិ៖ បាតុកម្មប្រឆាំងក្រុមប្រទេស G7 ខណៈមេដឹកនាំនៃប្រទេសទាំងនោះ ទៅទស្សនាឧទ្យានសន្តិភាព «ហ៊ីរ៉ូស៊ីម៉ា» នៅប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣។

បាតុកររាប់រយនាក់បានដើរ តាមដងផ្លូវនៃទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដោយកាន់បដាដែលសរសេរថា «គ្មានកិច្ចប្រជុំកំពូល G7 ចក្រពត្តិនិយមទេ!» (No G7 imperialist summit) និងបដាថា «ប្រគល់អ៊ុយក្រែន!» (Hands off Ukraine!) និង «គ្មានសង្រ្គាម លើប្រទេសចិនទេ!»'។

បាតុកម្មនេះធ្វើឡើង ក្នុងពេលដែលមេដឹកនាំ G7 បានប្រមូលផ្តុំគ្នា នៅទីក្រុងជប៉ុន សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ នៅលើពិភពលោក ហៅកាត់ថា G7 រយៈពេលបីថ្ងៃ។

យ៉ាងណាមិញ G7 កំពុងតែរឹតបន្តឹងបន្ថែមទៀត ពង្រឹងការដាក់ទណ្ឌកម្មដែលមានស្រាប់ និងដាក់សំពាធលើក្រុមហ៊ុនរុស្ស៊ីកាន់តែច្រើន និងដៃគូអន្តរជាតិរបស់ពួកគេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ