ថៃ៖ អគ្គិភ័យដ៏ធំមួយបានបំផ្លាញរោងចក្រមួយដែលផលិតពពុះប្លាស្ទិចនិង បង្កការខូចខាតយ៉ាងដំណំដល់សហគមន៍នៅជុំវិញក្នុងស្រុក Bang Phli កាលពីព្រឹកថ្ងៃច័ន្ទ។ មនុស្ស ២១ នាក់ត្រូវបានគេអះអាងថាបានរងរបួស និងចំនួនអ្នកស្លាប់មិនទាន់បានបញ្ជាក់នេះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
បន្ទុះកក្រើកនោះក៏បានបង្កជាអគ្គីភ័យ ហើយបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ នៅរោងចក្រកើតហេតុផ្ទាល់ ព្រមទាំងចំពោះអគារនិងលំនៅឋានដទៃទៀត ដែលនៅកៀកនឹងរោងចក្រ។
ការផ្ទុះនេះបានកើតឡើងប្រហែលម៉ោង ២ និង ៥០ នាទីព្រឹកនៅឯរោងចក្រឈ្មោះថា មីងឌី (Ming Dih) ស្ថិតក្នុងស្រុកបាងភ្លី (Bang Phli) នៃខេត្តសាមុតប្រាខាន (Samut Prakan) ជាប់ភាគអាគ្នេយ៍ទីក្រុងបាងកក ហើយនៅក្បែរនឹងអាកាសយានដ្ឋានសុវណ្ណភូមិ។
គួរបញ្ជាក់ថា ក្រុមហ៊ុនមីងឌី (Ming Dih) ដែលមានមូលដ្ឋាននៅតៃវ៉ាន់បានបង្កើតរោងចក្រនេះនៅឆ្នាំ ១៩៩៨។ វាអាចផលិតបានស្នោ ប្លាស្ទិក និងថ្នាំគ្រាប់រហូតដល់ ៣០.០០០ តោនក្នុងមួយឆ្នាំ។ រោងចក្រនេះគឺជាមជ្ឈមណ្ឌលចែកចាយផលិតផលទៅទីផ្សារក្នុងស្រុកនិងនាំចេញទៅប្រទេសជិតខា។RT