រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទ ទី២៧នេះថា ប្រទេសវៀតណាមកំពុងជម្លៀសប្រជាជនចំនួន៨ម៉ឺននាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុកចេញពីទីក្រុងដាណាងភាគកណ្តាល បន្ទាប់ពីអ្នកស្រុកចំនួន៣នាក់ បានធ្វើតេស្តវិជ្ជមាននៃវីរុសកូវីដ-១៩ កាលពីចុងសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជម្លៀសចេញនឹងចំណាយពេលយ៉ាងតិច៤ថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលប្រតិបត្តិការប្រមាណជាង១០០ ជើងហោះហើរជារៀងរាល់ថ្ងៃពីទីក្រុងដាណាង មកដល់ទីក្រុងចំនួន១១ របស់ប្រទេសវៀតណាម។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ពីការឆ្លងជំងឺក្នុងសហគមន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីខែមេសា និង៣ករណី នៅថ្ងៃអាទិត្យដែលជាចំណុចក្តៅនៃតំបន់ទេសចរណ៍ដាណាង៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ