(មានវីដេអូ) ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏កក្រើកក្នុងរដ្ឋធានី beirut ស្លាប់៧០នាក់និងរបួសមនុស្សជាង៤ពាន់នាក់
បរទេស ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ការផ្ទុះដ៏ធំមួយនៅក្នុងរដ្ឋធានី Beirut របស់ប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងតិច៧០នាក់និងរងរបួសជាង៤ពាន់នាក់ផ្សេងទៀត។
ក្រុមមន្រ្តីបានស្តីបន្ទោសសមា្ភរៈដែលងាយនឹងផ្ទុះដែលស្តុកទុកនៅក្នុងឃ្លាំងនេះអស់រយៈពេល៦ឆ្នាំមកហើយ។
លោកប្រធានាធិបតី Michel Aoun បានបង្ហោះ Twitter ថា វាមិនអាចទទួលយកបានទេដែលសារធាតុអាម៉ូញ៉ូមនីត្រាត២,៧៥០តោនត្រូវបានរក្សាទុកដោយមិនមានសុវត្ថិភាព។
ការស៊ើបអង្កេតកំពុងដំណើរការដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ឧត្តមក្រុមប្រឹក្សាការពារជាតិលីបង់បាននិយាយថា អ្នកដែលទទួលខុសត្រូវនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាអតិបរមា។
មន្ទីរពេទ្យត្រូវបានគេនិយាយថាពោរពេញទៅដោយអ្នកព្យាបាលរបួសហើយអគារជាច្រើនត្រូវបានបំផ្លាញ។
ស្របពេលជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី Hassan Diab បានហៅគ្រោះថ្នាក់នេះថាជាគ្រោះមហន្តរាយហើយបាននិយាយថា អ្នកដែលទទួលខុសត្រូវត្រូវតែនាំយកមកកាត់ទោស៕